សកម្មភាពថ្មីៗ
23 កញ្ញា 2007
នៅឆ្នាំសិក្សាបញ្ចប់នៃមហាវិទ្យាល័យ ណាឡែនបានចាប់ផ្ដើមស្វែងរកតាមមហាវិទ្យាល័យរដ្ឋសំខាន់ៗមួយចំនួននៅក្នុងទីក្រុងភ្នំពេញ ដើម្បីរៀបចំការសំដែងតន្ត្រីនៅតាមមហាវិទ្យាល័យទាំងនោះ ។ ការប្រគុំតន្ត្រីធ្វើឡើងសំរាប់ពិធីប្រារព្ធបើកបវេសនកាល និងមានគោលបំណងដោយចង់បង្ហាញនូវស្នាដៃសាច់ភ្លេងថ្មីរបស់ក្រុម ទៅទស្សនិកជនខ្មែរជាពិសេស ខុសពីទស្សនិកជនដទៃទៀតដែលចូលចិត្តស្ដាប់តន្ត្រីនៅតាមរង្គសាលរឺកន្លែងដទៃទៀត ។ ផ្សាយផ្ទាល់.
នៅព្រឹកថ្ងៃ 21 កញ្ញា 2007 ណាឡែនមានការណាត់ជួបនៅមហាវិទ្យាល័យច្បាប់និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ស្របពេលជាមួយគ្នាខាងមហាវិទ្យាល័យនេះបានស្នើរអោយក្រុមធំធំសំដែងតន្រ្តីនៅថ្ងៃបន្ទាប់ដែលត្រូវនឹងថ្ងៃសុក្រទី 22 កញ្ញាវេលាម៉ោង 18:00ដើម្បីចូលរួមអបអរពិធីប្រារព្ធបើកបវេសនកាលឆ្នាំសិក្សាដែលរៀបចំឡើងដោយនិសិ្សតហ្វ្រង់កូហ្វូននៃមហាវិទ្យាល័យ ។
ធំធំ គឺជាក្រុមតន្រ្តីរ៉ុកដែលមិនធ្វើអោយទស្សនិកជនខកបំណងឡើយ ពួកគេនៅតែត្រៀមលក្ខណៈដើម្បីចេញទៅសំដែងទោះជាមានភ្លៀងព្យុះនៅថ្ងៃនោះក៏ដោយ ។ ការសំដែងដែលរៀបចំឡើងនៅពេលមានភ្លៀងបែបនេះបានធ្វើអោយអ្នកទស្សនាភ្ញាក់ផ្អើល ហើយពួកគេមិននឹកស្មានដល់ ។
ការប្រគុំតន្ត្រីនៅថ្ងៃនោះបញ្ចប់ដោយជោគជ័យ(ពួកគេរងចាំតែរូបថតនៅថ្ងៃសំដែងតែប៉ុណ្ណោះ) ។ ក្រុមធំធំ រងចាំដោយអន្ទះសារថ្ងៃដែលពួកគេត្រូវទៅសំដែងនៅដេប៉ាតឺម៉ង់ភាសាបារាំងជាបន្តទៀតនៅថ្ងៃទី 20 តុលា 2007)
10 កញ្ញា 2007
ឌីសចំរៀងរបស់ក្រុមធំធំ បានមកផ្ញើរមកដល់ប្រទេសកម្ពុជានៅចុងខែសីហា ។ ប៉ុន្តែក្រុមធំធំ ត្រូវរងចាំកញ្ញាអានសូហ្វីធ្វើការនៅស្ថានទូតបារាំងត្រលប់មកពីបរទេសវិញ ទើបអាចយកឌីសមកប្រើប្រាស់បាន ។
ឌីសចំរៀងទាំងនោះមានសំបកស្អាតណាស់ ហើយពេលដែលយើងយកវាចេញពីកេសកាតុងMPO គឺវានៅក្ដៅៗនៅឡើយ ។
ក្រុមធំធំ និងសេរាមានគំនិតត្រូវគ្នាក្នុងការធ្វើគំរបអាល់ប៊ុម ។ សេរាគឺអ្នកគូរូបដ៏ចំណានម្នាក់ គាត់បានធ្វើគំរបអាល់ប៊ុមយ៉ាងល្អប្រណិតសំរាប់ក្រុមធំធំ ។ ទោះបីជាគាត់មានពេលវេលាតិចតួចបំផុតក៏ដោយក៏គាត់នៅតែឆ្លៀតធ្វើគំរបអាល់ប៊ុមដល់ក្រុមធំធំ ក្រុមធំធំសូមអរគុណដល់សេរាជាអតិបរិមារ !
នូវរាល់អ្វីទាំងអស់ដែលទាក់ទងទៅនឹងវិស័យភ្លេង ក្រុមធំធំរងចាំការចូលរួមយោបល់ពីសំណាក់លោកអ្នកជានិច្ច ។
3 កញ្ញា 2007
បន្ទាប់ពីរយៈពេល3សប្ដាហ៏នៅឯប្រទេសកំណើតមក ហ្សង់ ហ្វីលីព បានត្រលប់មកកាន់ទឹកដីនៃក្ដីញញឺមវិញ ។ មិនទាន់បានមួយថ្ងៃនៃថ្ងៃដែលគាត់ត្រលប់មកពីប្រទេសបារាំងផង ពួកគេបានចាប់ផ្ដើមធ្វើការហាត់ភ្លេងបន្ថែមទៀត ព្រោះត្រូវមានការសំដែងតន្ត្រីជាបន្តបន្ទាប់នៅក្នុងឆ្្នាំ2007 ហើយនៅក្នុងឆ្នាំ2008ពួកគេត្រូវចេញទៅសំដែងនៅឯក្រៅប្រទេសថែមទៀតផង ។
